អញ្ជើញអ្នកមកអស់អ្នកមានបាប

 


1. អញ្ជើញអ្នកមកអស់អ្នកមានបាប ព្រះអង្គអាណិតមេត្តា
ទ្រង់ប្រុងនឹងប្រោសឱ្យរួចដរាប បើពឹងពាក្យទ្រង់សន្យា។


Ref
គ្រាន់តែជឿតាម គ្រាន់តែជឿតាម ចូរអ្នកជឿឥឡូវ
ទ្រង់នឹងអត់ទោស ទ្រង់នឹងអត់ទោស បើជឿព្រះយេស៊ូវ។


2. ព្រះយេស៊ូវទ្រង់សុគតជាប់ឆ្កាង នឹងផ្តល់ព្រះពរជាក់លាក់
ឈាមទ្រង់នឹងលាងឱ្យស្អាតគ្រប់យ៉ាង ជាសស្គុសដូចហិមៈ។


3. ព្រះយេស៊ូវទ្រង់ជាផ្លូវអ្នកផង នាំឱ្យឈ្នះបាបមិនខាន
កុំធ្វេសនឹងថ្វាយចិត្ត ជឿព្រះអង្គ នោះនឹងបានចិត្តក្សេមក្សាន្ត។


4. ដូច្នេះអញ្ជើញអ្នកមកថ្វាយខ្លួន ចាប់ផ្តើមដើរតាមព្រះអង្គ
ទៅដល់ស្ថានសួគ៌ ដោយចិត្តខ្ជាប់ខ្ជួន មិនគួរនឹងឈប់បង្អង់។.

Leave a Reply

Your email address will not be published. Required fields are marked *